khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយគណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom ដើម្បីស្តាប់របាយការណ៍ ស្តីពីសកម្មភាពការសំខាន់ៗក្នុងខែមីនា និងកំណត់ទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២២
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយ ឯកឧត្តម ណូ ម៉ាត់សាត គណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom ដើម្បីស្តាប់របាយការណ៍ ស្តីពីសកម្មភាពការសំខាន់ៗក្នុងខែមីនា និងកំណត់ទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២២ គឺត្រូវបន្តរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយការគោរពប្រតិបត្តិវិន័យព្រះពុទ្ធសាសនា និងពាហិរសាសនា ឱ្យបានព្រមគ្នា ស្របតាមគន្លងប្រក្រតីភាព នៃការបន្តរស់នៅក្នុងបរិបទថ្មី និងស្របតាមវិធានសុខាភិបាល ៣កុំ ៣ការពារ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនាំកូនចៅខ្លួនទៅចាក់វ៉ាក់សាំងដូសជម្រុញ តាមគោលដៅដែលស្ថាប័នជំនាញបានកំណត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ